រាជធានីភ្នំពេញ៖ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ២៣ពាន់លានរៀល ដល់កម្មការិនីជាសមាជិក ប.ស.ស សម្រាលកូនចំនួន ៥៨ ៦៩៨នាក់ ដែលមានចំនួនកូនសរុបចំនួន ៥៩ ១៣៥នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៤២៨នាក់ និងកូនភ្លោះបី មានចំនួន ០៥នាក់) ។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ធ្លាប់បានបញ្ជាក់ថា៖ ...