Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ថ្មីៗ

    ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា បានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ក្នុងកិច្ចប្រជុំលើកទី៤១ នៅប្រទេសហ្វីលីពីន

    (ហ្វីលីពីន)៖ ឯកឧត្ដម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសចូលរួមកិច…

    អានបន្ត

    វេទិកាប្រចាំឆ្នាំថ្នាក់ជាតិ របស់អង្គការអុកស្វាម (OXFAM) ឆ្នាំ២០២៤នេះ ធ្វើឡើង ក្រោមមូលបទ៖ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាល ប្រកបដោយយុត្តិធម៌នៅកម្ពុជា

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីបើកវេទិកាប្រចាំឆ្នាំថ្នាក់ជាតិ រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ក្រោម…

    អានបន្ត

    ឯកឧត្តមអគ្គនាយករង ប.ស.ស. អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) ក្នុងដំណើរទស្សនកិច្ចមកកាន់បេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស…

    អានបន្ត

    ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញធ្វើបទបង្ហាញអំពីការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនា…

    អានបន្ត

    មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាសមាជិក ប.ស.ស ទៅទទួលសេវាថែទាំសុខភាព បានចំនួន ២២០០១ដង-នាក់ ហើយតាមរយៈប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជានាយក ប.ស.ស បានថ្លែងថា សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ  អតីតមន្ត្រីរាជការ  និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព បានចំនួន ២២ ០០១ដង-នាក់ ហើយតាមរយៈ ប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ។

    ឯកឧត្តមប្រតិភូ បានថ្លែងឡើងដូច្នេះ ...

    សសរស្តម្ភពីរក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្នុងនោះប្រពន្ធ័សន្តិសុខសង្គមបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងថា៖ សសរស្តម្ភពីរក្នុងក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងនោះប្រព័ន្ធសន្តិសុខសង្គមបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសុខុមាលភាព របស់កម្មករនិយោជិត។

    ការលើកឡើងពីសំណាក់ ឯកឧត្តមប្រតិភូ គឺធ្វើឡើងក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស ស ចំនួន ២៦៦៨ប័ណ្ ...

    នៅថ្ងៃនេះប័ណ្ណសមាជិក ប.ស.ស ជាង ៣ពាន់ប័ណ្ណថែមទៀត ត្រូវបាន ប.ស.ស ផ្តល់ជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្រសួងសាធារណការ និងដឹកជញ្ជូន

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងថា៖ កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់ កិច្ចសន្យា ហើយនៅព្រឹកថ្ងៃនេះ ប.ស.ស បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការផ្តល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ខ្លួនជាង ៣ពាន់ប័ណ្ណ បន្ថែមទៀត ...

    ទឹកប្រាក់របស់រាជរដ្ឋាភិបាល ប្រមាណជាង ២៣ ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនកម្មការិនីសម្រាលកូន តាមរយៈ ប.ស.ស

    រាជធានីភ្នំពេញ៖ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ២៣ពាន់លានរៀល ដល់កម្មការិនីជាសមាជិក ប.ស.ស សម្រាលកូនចំនួន ៥៨ ៦៩៨នាក់ ដែលមានចំនួនកូនសរុបចំនួន ៥៩ ១៣៥នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៤២៨នាក់ និងកូនភ្លោះបី មានចំនួន ០៥នាក់) ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ធ្លាប់បានបញ្ជាក់ថា៖ ...

    ប.ស.ស ផ្តល់ការពិនិត្យ និងព្យាបាលជំងឺមហារីកដល់សមាជិក ប.ស.ស ទាំងស្រុង ខណៈដែលសេវានេះបណ្តាប្រទេសមួយចំនួននៅអាស៊ានមិនទាន់ផ្តល់ជូននៅឡើយ

    រាជធានីភ្នំពេញ៖  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសង្គម (ប.ស.ស)  ឯកឧត្តម អ៊ុក សមវិទ្យា បានថ្លែងថា ប.ស.ស បានផ្តល់ការពិនិត្យ និងព្យាបាលជំងឺមហារីកដល់សមាជិកប.ស.ស ទាំងស្រុង ដោយ រាប់តាំងពីការព្យាបាលដោយកាំរស្មី ការប្រើប្រាស់ថ្នាំគីមី និងការវះកាត់ផងដែរ នៅក្នុងខណៈដែលសេវានេះបណ្តាប្រទេសមួយចំនួននៅអាស៊ានមិនទាន់ហ៊ានផ្តល់នៅឡើយ ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលលើកឡើងយ៉ាងដូច្នេះ ...

    បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់បណ្ណសមាជិករបស់ខ្លួន ចំនួន ១៦២១បណ្ណ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងពាណិជ្ជកម្ម

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីប្រគល់-ទទួលបណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយ អំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ច សន្យា នៃក្រសួងពាណិជ្ជកម្ម ...

    មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការ និងសាសនា ទទួលបានបណ្ណសមាជិក ប.ស.ស ចំនួន ១៦២១បណ្ណ ពីបេឡាជាតិរបបសន្តិសុខសង្គម

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងធម្មការ និងសាសនា បានរៀបចំពិធីប្រគល់-ទទួលបណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការ និងសាសនា ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីស្តីការក្រសួងផ្ទាល់។

    ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម នរៈ រតនវឌ្ឍនោ  រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ...

    គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មការិនីសម្រាលកូន សរុបជាទឹកប្រាក់ប្រមាណជាង ២០ពាន់លានរៀល

    រាជធានីភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានកម្មការិនីសម្រាលកូនចំនួន ៥៤ ៣៣៨នាក់ និងកូនសរុប មានចំនួន ៥៤ ៧៤២នាក់ (កូនភ្លោះពីរ ចំនួន ៣៩៥នាក់ និងកូនភ្លោះបី ចំនួន ០៥នាក់) និងបានចំណាយថវិកា ចំនួនប្រមាណជាង ២០ពាន់លានរៀល។

    ការផ្តល់ជូននេះ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា ...

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ទទួលបានបណ្ណសមាជិក ប.ស.សចំនួន ៨៤៣បណ្ណ ពីបេឡាជាតិរបបសន្តិសុខសង្គម

    ភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ  បានសហការជាមួយ ក្រសួងមុខងារសាធារណៈ រៀបចំពិធីចែក បណ្ណសមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ចំនួន ៨៤៣បណ្ណ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ...

    ប.ស.ស បានចុះចែកបណ្ណបើកបរជូនដល់ អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ចំនួន ១០៣នាក់ ខណ្ឌដង្កោ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបានប្រឡងជាប់ជាស្ថាពរ ប្រភេទឃ.២ ចំនួន ១០៣នាក់ នៅរោងចក្រ MOHA GARMENT CO., LTD  ស្ថិតនៅក្នងតំបន់សួនវឌ្ឍនៈ២ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ពិធីនេះប្រព្រឹត្តទៅ ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា

    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់

    ទំព័របណ្ដាញសង្គម ប.ស.ស.