Mail |
  • ភាសាខ្មែរ
  • English
  • NSSF

    ទឹកប្រាក់របស់រាជរដ្ឋាភិបាល ប្រមាណជាង ២៣ ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនកម្មការិនីសម្រាលកូន តាមរយៈ ប.ស.ស

    រាជធានីភ្នំពេញ៖ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ២៣ពាន់លានរៀល ដល់កម្មការិនីជាសមាជិក ប.ស.ស សម្រាលកូនចំនួន ៥៨ ៦៩៨នាក់ ដែលមានចំនួនកូនសរុបចំនួន ៥៩ ១៣៥នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៤២៨នាក់ និងកូនភ្លោះបី មានចំនួន ០៥នាក់) ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ធ្លាប់បានបញ្ជាក់ថា៖ ...

    ប.ស.ស ផ្តល់ការពិនិត្យ និងព្យាបាលជំងឺមហារីកដល់សមាជិក ប.ស.ស ទាំងស្រុង ខណៈដែលសេវានេះបណ្តាប្រទេសមួយចំនួននៅអាស៊ានមិនទាន់ផ្តល់ជូននៅឡើយ

    រាជធានីភ្នំពេញ៖  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសង្គម (ប.ស.ស)  ឯកឧត្តម អ៊ុក សមវិទ្យា បានថ្លែងថា ប.ស.ស បានផ្តល់ការពិនិត្យ និងព្យាបាលជំងឺមហារីកដល់សមាជិកប.ស.ស ទាំងស្រុង ដោយ រាប់តាំងពីការព្យាបាលដោយកាំរស្មី ការប្រើប្រាស់ថ្នាំគីមី និងការវះកាត់ផងដែរ នៅក្នុងខណៈដែលសេវានេះបណ្តាប្រទេសមួយចំនួននៅអាស៊ានមិនទាន់ហ៊ានផ្តល់នៅឡើយ ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលលើកឡើងយ៉ាងដូច្នេះ ...

    បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់បណ្ណសមាជិករបស់ខ្លួន ចំនួន ១៦២១បណ្ណ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងពាណិជ្ជកម្ម

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីប្រគល់-ទទួលបណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយ អំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ច សន្យា នៃក្រសួងពាណិជ្ជកម្ម ...

    មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការ និងសាសនា ទទួលបានបណ្ណសមាជិក ប.ស.ស ចំនួន ១៦២១បណ្ណ ពីបេឡាជាតិរបបសន្តិសុខសង្គម

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងធម្មការ និងសាសនា បានរៀបចំពិធីប្រគល់-ទទួលបណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការ និងសាសនា ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីស្តីការក្រសួងផ្ទាល់។

    ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម នរៈ រតនវឌ្ឍនោ  រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ...

    គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មការិនីសម្រាលកូន សរុបជាទឹកប្រាក់ប្រមាណជាង ២០ពាន់លានរៀល

    រាជធានីភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានកម្មការិនីសម្រាលកូនចំនួន ៥៤ ៣៣៨នាក់ និងកូនសរុប មានចំនួន ៥៤ ៧៤២នាក់ (កូនភ្លោះពីរ ចំនួន ៣៩៥នាក់ និងកូនភ្លោះបី ចំនួន ០៥នាក់) និងបានចំណាយថវិកា ចំនួនប្រមាណជាង ២០ពាន់លានរៀល។

    ការផ្តល់ជូននេះ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា ...

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ទទួលបានបណ្ណសមាជិក ប.ស.សចំនួន ៨៤៣បណ្ណ ពីបេឡាជាតិរបបសន្តិសុខសង្គម

    ភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ  បានសហការជាមួយ ក្រសួងមុខងារសាធារណៈ រៀបចំពិធីចែក បណ្ណសមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ចំនួន ៨៤៣បណ្ណ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ...

    ប.ស.ស បានចុះចែកបណ្ណបើកបរជូនដល់ អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ចំនួន ១០៣នាក់ ខណ្ឌដង្កោ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបានប្រឡងជាប់ជាស្ថាពរ ប្រភេទឃ.២ ចំនួន ១០៣នាក់ នៅរោងចក្រ MOHA GARMENT CO., LTD  ស្ថិតនៅក្នងតំបន់សួនវឌ្ឍនៈ២ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ពិធីនេះប្រព្រឹត្តទៅ ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.