Mail |
  • ភាសាខ្មែរ
  • English
  • NSSF

    មកដល់ថ្ងៃនេះ បេឡាជាតិរបបសន្តិសុខសង្គម បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួនជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា បានចំនួន ១៦ក្រសួងហើយ

    រាជធានីភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានធ្វើកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃនេះ ក្នុងការផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ៤២៨ ប័ណ្ណ ដើម្បីផ្តល់ជូនមន្រ្តី រាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្នុងក្រសួងមួយនេះ ក្នុងការទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងបញ្ជាក់ថា ...

    នៅព្រឹកនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ៨១០ប័ណ្ណ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងរ៉ែ និងថាមពល

    ភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងរ៉ែ និងថាមពល បានរៀបចំពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយ អំពីគោលនយោបាយនៃការអនុវត្ត របបសន្តិសុខសង្គមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងរ៉ែ និងថាមពល ដែលប្រព្រឹត្តទៅនៅ ព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក  ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទីស្តីការក្រសួងផ្ទាល់ ។

    ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងថា ...

    ជនរងគ្រោះជាសមាជិក ប.ស.ស ចំនួន ៣នាក់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ការងារ ត្រូវបានក្រុមការងារ ប.ស.ស បានចុះទៅដល់លំនៅដ្ឋានផ្ទាល់ ដើម្បីផ្តល់ប្រាក់វិភាជន៍បូជាសព ៤ ០០០ ០០០ រៀល និងអត្ថប្រយោជន៍ផ្សេងៗដែលត្រូវផ្តល់ជូន

    កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះទៅដល់ផ្ទះរបស់ជនរងគ្រោះចំនួន ៣នាក់ ដែលកំពុងបម្រើ ការងារនៅរោងចក្រផលិតអង្ករ របស់ក្រុមហ៊ុន «ហ្គោល ឌិនរ៉ាយ» ដែលបានជួបគ្រោះថ្នាក់ការងារបណ្តាលឱ្យស្លាប់ ដោយសារអគ្គីភ័យឆាបឆេះរោងចក្រ ...

    ប.ស.ស បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួនចំនួន ១០៦៨ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងឧស្សាកម្ម និងសិប្បកម្ម ខណៈដែលក្រសួងចំនួន ១៣ ត្រូវបានផ្តល់ជូនរួចហើយ

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានបញ្ជាក់ថា  កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា  ហើយនៅព្រឹកថ្ងៃនេះដែរ ប.ស.ស បានសហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មបន្តទៀត ក្នុងការផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ១០៦៨ប័ណ្ណ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាព ...

    ថ្ងៃនេះប័ណ្ណសមាជិក ប.ស.ស ចំនួន ៧៩៤ ប័ណ្ណថែមទៀតហើយ ត្រូវបានផ្តល់ជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

    រាជធានីភ្នំពេញ៖  លោក ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយក ប.ស.ស បានបញ្ជាក់ថា  កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណ សមាជិកប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា  ហើយនៅព្រឹកថ្ងៃនេះដែរ ប.ស.ស បានសហការជាមួយក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បន្តផ្តល់ប័ណ្ណសមាជិក របស់ខ្លួន ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ៧៩៤ប័ណ្ណ បន្ថែមទៀត ...

    កិច្ចប្រជុំពិគ្រោះយោបល់ជាមួយមូលដ្ឋានសុខាភិបាលកម្រិតថ្នាក់ជាតិស្តីពីការកំណត់តម្លៃឱសថក្រៅពីបញ្ជីឱសថសារវន្តសម្រាប់ព្យាបាលជំងឺមហារីក ជូនដល់សមាជិក ប.ស.ស

    រាជធានីភ្នំពេញ៖ លោក ស៊ុំ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំពិគ្រោះយោបល់មួយ ជាមួយនឹងតំណាងថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាលកម្រិតថ្នាក់ជាតិចំនួន ០៥ នៅក្នុងរាជធានីភ្នំពេញ។

    កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ខាងលើនេះ ...

    ប.ស.ស ផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ២៤៦៩ប័ណ្ណ ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    ភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធី ប្រគល់-ទទួល ប័ណ្ណសមាជិក ប.ស.ស ចំនួន ២៤៦៩ប័ណ្ណ ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។

    ពិធីនេះ ប្រព្រឹត្តទៅនៅ ...

    មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាសមាជិក ប.ស.ស ទៅទទួលសេវាថែទាំសុខភាព បានចំនួន ២២០០១ដង-នាក់ ហើយតាមរយៈប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជានាយក ប.ស.ស បានថ្លែងថា សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ  អតីតមន្ត្រីរាជការ  និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព បានចំនួន ២២ ០០១ដង-នាក់ ហើយតាមរយៈ ប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ។

    ឯកឧត្តមប្រតិភូ បានថ្លែងឡើងដូច្នេះ ...

    សសរស្តម្ភពីរក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្នុងនោះប្រពន្ធ័សន្តិសុខសង្គមបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងថា៖ សសរស្តម្ភពីរក្នុងក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងនោះប្រព័ន្ធសន្តិសុខសង្គមបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសុខុមាលភាព របស់កម្មករនិយោជិត។

    ការលើកឡើងពីសំណាក់ ឯកឧត្តមប្រតិភូ គឺធ្វើឡើងក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស ស ចំនួន ២៦៦៨ប័ណ្ ...

    នៅថ្ងៃនេះប័ណ្ណសមាជិក ប.ស.ស ជាង ៣ពាន់ប័ណ្ណថែមទៀត ត្រូវបាន ប.ស.ស ផ្តល់ជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្រសួងសាធារណការ និងដឹកជញ្ជូន

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងថា៖ កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់ កិច្ចសន្យា ហើយនៅព្រឹកថ្ងៃនេះ ប.ស.ស បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការផ្តល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ខ្លួនជាង ៣ពាន់ប័ណ្ណ បន្ថែមទៀត ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.