រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលជូនកម្មករ និយោជិត ដែលជាសមាជិក ប.ស.ស ដឹកនាំដោយលោក អ៊ុក សមវិទ្យា នាយក ប.ស.ស ដោយមានការចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងមូលដ្ឋានសុខាភិបាល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) សហព័ន្ធនិយោជក និងសមាគម ...
កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម រួមដំណើរដោយលោក មេង ហុង នាយករង និង លោក គាត ពុធណារិទ្ធ ប្រធានការិយាល័យព័ត៌មានវិទ្យា នៃ ប.ស.ស បានទៅធ្វើទស្សនៈកិច្ចស្វែងយល់អំពីប្រព័ន្ធសោធននៅប្រទេសជប៉ុន ...
កាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ពីវេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅសណ្ឋាគារភ្នំពេញ មានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០១៤ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៥ របស់បេឡាជាតិរបបសន្តិសុខសង្គមដោយបានបង្ហាញ ពីភាពជោគជ័យ នៃការអនុវត្តជំហានទី១ ផ្នែកហានិភ័យការងារ និង ការត្រៀមរៀបចំបង្កើតផ្នែកថែទាំសុខភាព និង ផ្នែកសោធន ជាមួយនឹងលទ្ធផលដ៏ល្អនេះ ប.ស.ស ...
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧-១៩ ខែធ្នូ ឆ្នាំ២០១៤ បេឡាជាតិរបបសន្តិសុខសង្គម បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធចុះបញ្ជិកា និងភាគទានថ្មី សមាសភាពចូលរួមមាន មន្រ្តី និងបុគ្គលិកតាមបណ្តាសាខា ប.ស.ស ខេត្ត/ខណ្ឌ ខ្លឹមសារសំខាន់ៗនៃការបណ្តុះបណ្តាល ...
កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ លោកនាយកបេឡាជាតិរបបសន្តិសុខសង្គម និងសហការី បានជួបពិភាក្សាជាមួយ មូលនិធិជនពិការ ស្តីពី សំណើរសុំជួបពិភាក្សា និងសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម លើការអនុវត្តរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិស្តីពីការងារ ។
ភ្នំពេញ៖ កាលពីថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០១៤ បេឡាជាតិរបបសន្តិសុខសង្គម បានបើកវគ្គ បណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់មន្ត្រី ប.ស.ស ចំនួន១២នាក់ ដោយអញ្ជើញ មន្ត្រីជំនាញ មកពីកាកបាទក្រហម កម្ពុជា មកឡើង បង្ហាញផ្ទាល់។គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យមន្ត្រី ប.ស.ស មានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសង្គ្រោះបឋម រួមមាន៖ ...
ម៉ាឡេស៊ី៖ កាលពីថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៤ លោកប្រធានការិយាល័យគោលនយោបាយ និងសហការីនៃបេឡាជាតិរបបសន្តិសុខសង្គម បានចូលរួមសន្និសីទអន្តរជាតិលើកទី២ ស្តីពីសន្តិសុខសង្គមឆ្នាំ២០១៤ នៅសណ្ឋាគារ ហ៊ីលតុន ប្រទេសម៉ាឡេស៊ី ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជា្រវសន្តិសុខ ...