Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ព័ត៌មាន

    និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ២៣៣នាក់នៅខេត្តកំពង់ចាម ចូលរួមស្ដាប់ការផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម

    កំពង់ចាម៖ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ២៣៣នាក់នៅខេត្តកំពង់ចាមបានចូលរួមស្ដាប់ការផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម  ...

    ប.ស.ស ខេត្តស្វាយរៀង ចុះអង្កេត និងផ្តល់ប្រាក់បូជាសព ៤លានរៀល រួមនឹងអត្ថប្រយោជន៍ផ្សេងទៀតដល់សមាជិក ប.ស.ស ដែលជួបគ្រោះថ្នាក់ការងារ

    ស្វាយរៀង៖ កាលពីថ្ងៃពុធ ០៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាខាខេត្តស្វាយរៀង បានចុះអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរបានកើតឡើង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ...

    កម្មការិនីសម្រាលកូនចំនួន ៤នាក់ នៅខេត្តកំពង់ចាមទទួលបានការសម្របសម្រួលរៀបចំឯកសារ សម្រាប់ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៤០០,០០០រៀល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល បេឡាជាតិរបបសន្តិសុខសង្គមបានផ្តល់ជូន

    កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាកំពង់ចាម បានចុះសួរសុខទុក្ខ និងបានសម្របសម្រួលរៀបចំឯកសារជូនដល់កម្មការិនីដែលបានសម្រាលកូនចំនួន ០៤នាក់ ស្ថិតនៅ ៖ ...

    ក្រុមការងារអង្កេត នៃ ប.ស.ស អង្កេតករណីគ្រោះថ្នាក់ លើសមាជិក ប.ស.ស ម្នាក់ ដើម្បីទទួលបានប្រាក់អត្ថប្រយោជន៍ពី ប.ស.ស

    ស្វាយរៀង៖ ក្រុមការងារអង្កេត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សាខាខេត្តស្វាយរៀង បានចុះអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង បានបណ្តាលឱ្យសមាជិក ប.ស.ស ម្នាក់បានស្លាប់បាត់បង់ជីវិត  និងអ្នករួមដំណើរផ្សេងទៀត រងរបួស ...

    ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តសៀមរាប បានចុះអង្កេតឧត្តរជីវី និងប្រគល់សេចក្ដីសម្រេចប្រាក់វិភាជន៍បូជាសពដល់ក្រុមគ្រួសារកម្មករនិយោជិតម្នាក់ដោយផ្ទាល់

    សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តសៀមរាប បានចុះអង្កេតឧត្តរជីវី និងប្រគល់សេចក្ដីសម្រេចប្រាក់វិភាជន៍បូជាសពដល់ក្រុមគ្រួសារជនរងគ្រោះ ...

    ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត

    កំពង់ស្ពឺ ៖ ព្រឹកថ្ងៃចន្ទ ១រោច​ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជម្រុញការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ...

    បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន នៅសាលាខណ្ឌពោធិ៍សែនជ័យ

    រាជធានីភ្នំពេញ៖ នៅពេលព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ...

    លោក សុក បូរ៉ា៖ ការចុះបញ្ជីមកក្នុង ប.ស.ស គឺជាកាតព្វកិច្ចរបស់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងន័យជួយសម្រាលជីវភាពបងប្អូនកម្មករយោជិត និងបន្ទុកសង្គម

    ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធានការិយាល័យតាវកាលិក តំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នាព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញជាវាឃ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បច្ចុប្បន្នភាពរបបសន្តិសុខសង្គម” ...

    ប.ស.ស បន្តចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតក្នុងការផ្តល់បណ្ណ ប.ស.ស ដើម្បីឱ្យពួកគាត់មានសិទ្ធិទៅប្រើប្រាស់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គម

    ខេត្តព្រះសីហនុ៖ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានចុះទៅកំណត់អត្តសញ្ញាណកម្មករនិយោជិត តាមប្រព័ន្ធ ...

    ប.ស.ស ធានារ៉ាប់រងរាល់ថ្លៃសេវាព្យាបាល និងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនជូនសមាជិក ប.ស.ស ដែលរងគ្រោះថ្នាក់ការងារ

    ព្រះវិហារ៖ មន្ត្រី និងក្រុមការងារ នៃបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨  បានចុះអង្កេតលើករណីគ្រោះថ្នាក់ចរាចណ៍មួយ ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.