Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ព័ត៌មាន

    កម្មការិនីរោងចក្រ វីងស្តារស៊ូ ខូអិលធីឌី ដួលសន្លប់តគ្នា ចំនួន ៧០នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្រាំងលាវ និងសម្រាកព្យាបាលនៅគ្លីនិក ជា សុខលឹម ក្រោយមានការសម្របសម្រួលពី ប.ស.ស ខេត្ត

    កំពង់ស្ពឺ៖ មន្ត្រី បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានករណីកម្មករ កម្មការិនីដួលសន្លប់តគ្នា ចំនួន ៧០នាក់ កាលពីវេលាម៉ោង ០៨ និង ២០នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

    ករណីសន្លប់ខាងលើនេះ ...

    អ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅខេត្តតាកែវ ទទួលបានបណ្ណបើកបរស្របតាមប្រភេទយាន ចំនួន ១០២នាក់

    តាកែវ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំពិធីចែកបណ្ណបើកបរ ដល់ក្រុមអ្នកបើកបររថយន្តដឹកកម្មករនិយោជិត កាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

    ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ង៉ែត មាន នាយប៉ុស្តិ៍រដ្ឋបាល ...

    ក្រុមអធិការកិច្ចការងារតែមួយ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តបន្ទាយមានជ័យ បានចុះធ្វើអធិការកិច្ចនៅសហគ្រាសមួយកន្លែងកាលពីព្រឹកម៉ិញ

    បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមអធិការកិច្ចការងារតែមួយ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តបន្ទាយមានជ័យ បានចុះធ្វើអធិការកិច្ច នៅសហគ្រាស បវរ ហ្វាយនែន ម.ក ...

    ប.ស.ស សាខាខេត្តស្វាយរៀង បានចុះធ្វើកំណត់ហេតុសាកសួរព័ត៌មានជនរងគ្រោះ ដើម្បីជាឯកសារយោងក្នុងការអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍

    ស្វាយរៀង៖ ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តស្វាយរៀង បានចុះធ្វើកំណត់ហេតុសាកសួរព័ត៌មាន ...

    អ្នកបើកបរយានយន្តដឹកម្មករនិយោជិត និងកម្មករនិយោជិតចំនួន ៥៥នាក់ នៅ ខេត្តតាកែវ ទទួលបានការ បណ្តុះបណ្តាលច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពីក្រុមការងារ ស.ផ.ក នៃ ប.ស.ស

    តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ...

    មន្ត្រី ប.ស.ស សាខាខេត្តមណ្ឌលគីរី ប្រកាសឱ្យកម្មការិនីជាស្ត្រីមានផ្ទៃពោះចាប់ពី ២៦សប្តាហ៍ឡើង ត្រូវមកបំពេញទម្រង់ស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល កុំបីអាក់ាខាន

    មណ្ឌលគិរី៖ កាលពីថ្ងៃអង្គារ ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តមណ្ឌលគិរី បានចុះសម្របសម្រួល និងរៀបចំលិខិតស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់ រាជរដ្ឋាភិបាល ជូនដល់ស្ត្រីសម្រាលកូន ចំនួន ៣នាក់ រួមមាន៖ ...

    ប.ស.ស បានប្រជុំផ្សព្វផ្សាយគោយនយោបាយរបបសន្តិសុខសង្គម ដល់កម្មករ កម្មការិនី ដែលបាន បម្រើការងារនៅរោងចក្រ New Star Shoe Co., Ltd ស្ថិតនៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ នៅព្រឹកនេះថ្ងៃអង្គារ ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស បានចុះផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ...

    គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មការិនីសម្រាលកូន សរុបជាទឹកប្រាក់ប្រមាណ ១ ៧៦៥លានរៀល

    រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី០១ ខែកញ្ញា មកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ មានកម្មការិនីសម្រាលកូន ចំនួន ៤ ៣៨៧នាក់ ហើយ ដែលចំនួនកូនសរុប ៤ ៤១៣នាក់ (ភ្លោះពីរ ចំនួន ២៦នាក់) និងបានចំណាយថវិកាសរុបអស់ចំនួន ១ ៧៦៥ ២០០ ០០០រៀល។

    ការផ្តល់ជូននេះ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា ...

    កម្មការិនីជាសមាជិក ប.ស.ស ដែលសម្រាលកូនចំនួន ៤២នាក់ នៅខេត្តស្វាយរៀង ទទួលបានសេចក្តីសម្រេចផ្តល់តាវកាលិកផ្នែកថែទាំសុខភាពពី ប.ស.ស

    ស្វាយរៀង៖ ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តស្វាយរៀង នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេចក្តីសម្រេចផ្តល់តាវកាលិកផ្នែកថែទាំសុខភាព ជូនដល់កម្មការិនីជាសមាជិក ប.ស.ស ដែលសម្រាលកូន ចំនួន ៤២នាក់ ដែលមកពីសហគ្រាសចំនួន២០ នៅក្នុងខេត្តស្វាយរៀង។

    ការផ្តល់សេចក្តីសម្រេចនេះ ...

    សហគ្រាសទើបបើកថ្មី ចំនួន០៥ នៅខេត្តប៉ៃលិន បានចុះបញ្ជីក្នុង បេឡាជាតិរបបសន្តិសុខសង្គម

    ប៉ៃលិន៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តប៉ៃលិន បានចុះប្រគល់វិញ្ញាបនបត្របញ្ជិកាសហគ្រាស គ្រឹះស្ថាន និងបានពន្យល់អំពីនីតិវិធី បែបបទ រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកថែទាំសុខភាព ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.