Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ព័ត៌មាន

    នាព្រឹកថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរមតិយោបល់ ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

    ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្រ្តីបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីផ្លាស់ប្តូរមតិយោបល់ និងសកម្មភាពផ្សេងៗ ជាមួយ ...

    ឯកឧត្តម ហេង សុផាន់ណារិទ្ធ ផ្តល់កិត្តិយសចូលរួមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលា ស្ដីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក (ប.ស.ស.) ឯកឧត្តមបានអញ្ជើញចូលរួមពិភាក្សា និងចែករំលែកនូវបទពិសោធន៍សំខាន់ៗ ក្នុងសិក្ខាសាលាមួយស្ដីពី ...

    មន្ត្រី និងបុគ្គលិក ប.ស.ស. ជាច្រើនរូបបានចូលរួមសិក្សាឈ្វេងយល់ពី នីតិវិធី និងយន្តការ នៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតាមទម្រង់អេឡិចត្រូនិចថ្មី

    ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បេឡាជាតិសន្តិសុខសង្គមបានបើកកិច្ចប្រជុំផ្សព្វផ្សាយនីតិវិធី និងយន្តការនៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតាមទម្រង់អេឡិចត្រូនិចថ្មី ជូនដល់មន្ត្រី និងបុគ្គលិករបស់ខ្លួន ដោយមានការចូលរួមធ្វើបទបង្ហាញដោយ លោក ឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ជា ...

    អគ្គនាយករង ប.ស.ស. អញ្ជើញធ្វើបទបង្ហាញស្តីពី យុទ្ធសាស្រ្ដទី៤ ការអភិវឌ្ឍរបបសន្តិសុខសង្គមលទ្ធផលការងារសម្រេចបានឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់ ប.ស.ស. ជូនអង្គសន្និបាត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ) ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង ...

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភះ ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ព្រមទាំងថ្នាក់ដឹកនាំនៃ ប.ស.ស. បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ...

    មន្ត្រីជំនាញ ប.ស.ស. ជាច្រើនរូបចូលរួមកិច្ចប្រជុំស្តីពី “គម្រោងពហុវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅប្រទេសកម្ពុជា (MUSEFO)” របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ)

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. និងជាសមាជិករបស់ក្រុមការងារបង្កើនអាហារូបត្ថម្ភនៅកម្ពុជា បានដឹកនាំមន្ត្រី និងបុគ្គលិក ប.ស.ស. ជាច្រើនរូប ចូលរួមក្នុងកិច្ចប្រជុំស្តីពី “គម្រោងពហុវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅប្រទេសកម្ពុជា(MUSEFO)” ក្រោមប្រធានបទ ...

    តំណាង ប.ស.ស. កម្ពុជា ចូលរួមក្នុងវេទិកាស្តីពី “សន្តិសុខសង្គមប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២២” របស់សមាគមសន្តិសុខសង្គមអន្តរជាតិ (International Social Security Association, ISSA) តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)

    (ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានដឹកនាំមន្ត្រី និងបុគ្គលិក ប.ស.ស. ចូលរួមក្នុងវេទិកាស្តីពី “សន្តិសុខសង្គមប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២២” របស់សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) តាម ...

    ឯកឧត្តមអគ្គនាយក ប.ស.ស. ៖ ដើម្បីឱ្យការដាក់ដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ មន្រ្តី និងបុគ្គលិក ប.ស.ស. ទាំងអស់ត្រូវពង្រឹងសមត្ថភាព របស់ខ្លួន

    (ភ្នំពេញ) ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងបច្ចុប្បន្នភាពការងារជំនាញនាព្រឹកនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា៖ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ប.ស.ស. បាន ...

    កិច្ចសម្ភាសន៍ ស្តីពី ការផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ ជនចាស់ជរានៅប្រទេសកម្ពុជា

    ភ្នំពេញ៖ នៅសាលប្រជុំ GB ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសធ្វើកិច្ចសម្ភាសន៍ ...

    ការឆ្លើយតបអំឡុងពេលការប្រយុទ្ធជំងឺកូវីដ-១៩ និងប្រព័ន្ធគាំពារសង្គមផ្នែកថែទាំសុខភាព” ជាប្រធានបទនៃវេទិការពិភាក្សា របស់ទិវាសប្តាហ៍គាំពារសង្គម នាថ្ងៃនេះ

    ភ្នំពេញ៖ នេះជាថ្ងៃទី២ហើយ ដែលទិវាសប្ដាហ៍គាំពារសង្គម ប្រចាំឆ្នាំ២០២២ បន្ដបើកវេទិការពិភាក្សា បន្ទាប់ពីវេទិការពិភាក្សាស្ដីពី «ការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឆ្ពោះទៅការពង្រីកវិសាលភាពគ្របដណ្ដប់សម្រាប់គ្រប់គ្នា» នៃសន្និសិទថ្នាក់ជាន់ខ្ពស់ ក្រោមប្រធានបទ «គាំពារសង្គមពេញមួយជីវិត» បានបញ្ចប់ទៅកាលពីម្សិលមិញកន្លងទៅនេះ។ ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.