រាជធានីភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានកម្មការិនីសម្រាលកូនចំនួន ៥៤ ៣៣៨នាក់ និងកូនសរុប មានចំនួន ៥៤ ៧៤២នាក់ (កូនភ្លោះពីរ ចំនួន ៣៩៥នាក់ និងកូនភ្លោះបី ចំនួន ០៥នាក់) និងបានចំណាយថវិកា ចំនួនប្រមាណជាង ២០ពាន់លានរៀល។
ការផ្តល់ជូននេះ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា ...
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានសហការជាមួយ ក្រសួងមុខងារសាធារណៈ រៀបចំពិធីចែក បណ្ណសមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ចំនួន ៨៤៣បណ្ណ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ...
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបានប្រឡងជាប់ជាស្ថាពរ ប្រភេទឃ.២ ចំនួន ១០៣នាក់ នៅរោងចក្រ MOHA GARMENT CO., LTD ស្ថិតនៅក្នងតំបន់សួនវឌ្ឍនៈ២ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅ ...
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីចែកណ្ណសមាជិក ប.ស.ស ចំនួន ៨៥២បណ្ណ ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាលដែលចុះកិច្ច ព្រមព្រៀងជាមួយ ប.ស.ស ...
រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៥៩ អនក្រ.បក និងចែកបណ្ណសមាជិក ប.ស.ស ជូនដល់ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅ ...
ព្រះសីហនុ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃ បេឡាជាតិរបបសន្តិសុខសង្គម បានសហការជាមួយវិទ្យាស្ថានពហុកបច្ចេកទេស កម្ពុជា-ចិន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានរៀបចំពិធីចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតចំនួន ៦៧នាក់ ដែលបានប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី ...
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សហការជាមួយរដ្ឋបាលរោងចក្រ ANFUL GARMENT (CAMBODIA) CO., LTD នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំពិធីចែកបណ្ណបើកបរ ...
កំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ...
កំពង់ធំ៖ ក្រុមការងារការិយាល័យស្តារនីតិសម្បទា នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៅថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បានចុះផ្តល់ឈើច្រត់ ស៊ុមរៀនដើរ បង្រៀនពីរបៀបប្រើប្រាស់ ពិនិត្យស្ថានភាពរស់នៅ និងជួបប្រជុំជាមួយមន្រ្តីទទួលបន្ទុកផ្នែកស្តារនីតិសម្បទាខេត្តកំពង់ធំ។ ...
កំពង់ស្ពឺ៖ មន្ត្រី បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានករណីកម្មករ កម្មការិនីដួលសន្លប់តគ្នា ចំនួន ៧០នាក់ កាលពីវេលាម៉ោង ០៨ និង ២០នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
ករណីសន្លប់ខាងលើនេះ ...