ចក្ខុវិស័យ

ធានាសន្តិសុខសង្គមប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព​និងជីវភាពប្រជាពលរដ្ឋ។

   បេសកកម្ម

ផ្តល់សេវាផ្នែកសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសង្គតិភាព សម្រាប់​បុគ្គល​ដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីការងារ​ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍។

   គោលដៅ

ក​.  ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ

ខ​.  ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

គ​.  ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន

ឃ​. សិក្សាសមិទ្ធិលទ្ធភាពដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ។

   តម្លៃស្នូល និងគោលការណ៍មគ្គទេសក៍

  • តម្លាភាព និងគណនេយ្យភាព
  • សុចរិតភាព និងការគោរពវិន័យ
  • ក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ
  • សង្គតិភាព និងសាមគ្គីភាព
  • ប្រសិទ្ធភាព និងប្រសិទ្ធផល
  • នវានុវត្តន៍ និងការផ្តួចផ្តើមគំនិត