Mail |
  • ភាសាខ្មែរ
  • English
  • សមាគមសន្តិសុខសង្គមអន្តរជាតិ

    ក. សាវតា

    សមាគមសន្តិសុខសង្គមអន្តរជាតិ (International Social Security Association, ISSA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩២៧ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ​និង មានស្ថាប័នជាសមាជិកចំនួន៣២០ មកពី ១៦០ប្រទេស។ សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) បានបង្កើតឡើងក្នុងការគាំទ្រដល់ស្ថាប័នជាសមាជិក ដើម្បីអភិវឌ្ឍគោលនយោបាយ និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយថាមវន្តទូទាំងពិភពលោក។

    ខ. សមាជិកភាព

    ព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នចំនួន ២ ដែលជាសមាជិករបស់សមាគមសន្តិសុខសង្គម​​អន្តរជា​តិ​ប្រភេទ Affiliate Membership។ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានចូល​ជាសមាជិក ISSA នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ គួរបញ្ជាក់ផងដែរថា សមាជិកភាពរបស់សមាគម      សន្តិសុខសង្គមអន្តរជាតិ (ISSA)  បែងចែកជា ២ប្រភេទ៖

    • Affiliate Membership សម្រាប់រាល់ស្ថាប័ន អង្គភាពរដ្ឋ ឬភ្នាក់ងារដែលអនុវត្តផ្ទាល់ក្នុងវិស័យសន្តិសុខសង្គម
    • Associate Membershipសម្រាប់ស្ថាប័នដែលមិនអនុវត្តផ្ទាល់ក្នុងប្រព័ន្ធសន្តិសុខសង្គម ប៉ុន្តែគោលដៅ និងគោលបំណងមានការពាក់ព័ន្ធខ្លះជាមួយ សមាគមសន្តិសុខសង្គមអន្តរជាតិ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.