រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលជូនកម្មករ និយោជិត ដែលជាសមាជិក ប.ស.ស ដឹកនាំដោយលោក អ៊ុក សមវិទ្យា នាយក ប.ស.ស ដោយមានការចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងមូលដ្ឋានសុខាភិបាល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) សហព័ន្ធនិយោជក និងសមាគម ...