ចក្ខុវិស័យ
ធានាសន្តិសុខសង្គមប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពប្រជាពលរដ្ឋ។
បេសកកម្ម
ផ្តល់សេវាផ្នែកសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសង្គតិភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍។
គោលដៅ
ក. ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
ខ. ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
គ. ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
ឃ. សិក្សាសមិទ្ធិលទ្ធភាពដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ។
តម្លៃស្នូល និងគោលការណ៍មគ្គទេសក៍
- តម្លាភាព និងគណនេយ្យភាព
- សុចរិតភាព និងការគោរពវិន័យ
- ក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ
- សង្គតិភាព និងសាមគ្គីភាព
- ប្រសិទ្ធភាព និងប្រសិទ្ធផល
- នវានុវត្តន៍ និងការផ្តួចផ្តើមគំនិត