រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានដឹកនាំមន្រ្តីក្រោមឱវាទ ដើម្បីចូលរួមពិភាក្សាការងារជាមួយគណៈប្រតិភូអង្គភាពសន្តិសុខសង្គមនៃព្រះរាជាណាចក្រថៃ(Social Security Office, Thailand) ក្នុងគោលបំណងពិភាក្សា
និងសិក្សាអំពីលទ្ធភាពនៃការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីឈានទៅរកការធ្វើកិច្ចព្រមព្រៀងមួយ ស្តីពីតាវកាលិក ជរាភាព(Old-age benefit) និងការងារគ្រប់គ្រងរដ្ឋបាលផ្សេងៗជាច្រើនទៀត៕