Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។
    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមសហធិបតីភាព លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ដែលផ្តល់ឱកាសដល់ក្រសួងទាំងពីរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការផ្សព្វផ្សាយព័ត៌មាន និងមាតិកានានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅក្នុងបណ្តាញផ្សព្វផ្សាយគ្រប់ប្រភេទរបស់ក្រសួងព័ត៌មាន ក្នុងន័យដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.