Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំប្រកាសសមាសភាពរបស់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការហានិភ័យការងារ នៃបេឡាជាតិសន្តិសុខសង្គម នៅតាមសហគ្រាស គ្រឹះស្ថាន

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការហានិភ័យការងារ នៃបេឡាជាតិសន្តិសុខសង្គម នៅតាមសហគ្រាស គ្រឹះស្ថាន បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន បន្ទាប់ពីត្រូវបានបង្កើតដោយសេចក្ដីសម្រេចលេខ០៩៦/២៤ ក.ប/ស.ស.រ.ប.ស.ស. របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ជាប្រធានក្រុមការងារ ទ.ស.ប.ក។
    មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមការងារ បានស្នើដល់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការហានិភ័យការងារ នៃបេឡាជាតិសន្តិសុខសង្គម នៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តភារកិច្ចដែលមានចែងជាធរមាន ក្នុងសេចក្ដីសម្រេចខាងលើ និងត្រូវបត់បែនជួយលើការងារផ្សេងៗទៅតាមស្ថានភាពជាក់ស្ដែងដែលជាប្រយោជន៍ និងជាគោលដៅរួមក្នុងការរក្សាបាននូវអនាម័យ សុខភាព លក្ខខណ្ឌការងារ និងវិធីបង្ការគ្រោះថ្នាក់នានា ដែលប៉ះពាល់ដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។
    ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមថា បច្ចុប្បន្នករណីសន្លប់នៅតាមសហគ្រាស គ្រឹះស្ថានមានការថយចុះ គួរឱ្យកត់សម្គាល់ ប៉ុន្ដែបើទោះបីជាយ៉ាងនេះក្ដី ក្រុមការងារមួយនេះ ត្រូវបន្ដចុះអប់រំផ្សព្វផ្សាយអំពីវិធីបង្ការគ្រោះថ្នាក់ផ្សេងៗដល់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន និងបញ្ជ្រាបជាមួយនូវអត្ថប្រយោជន៍របបសន្តិសុខសង្គម ទៅដល់អ្នកនៅក្នុងបន្ទុករបស់កម្មករនិយោជិត ជាពិសេសត្រូវអន្ដរាគមន៍ និងចាត់វិធានការឱ្យបានទាន់ពេលវេលានៅពេលមានករណីសន្លប់ ឬហានិភ័យនានានៅកន្លែងការងារ និងអគ្គិភ័យជាដើម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.