Mail |
  • ភាសាខ្មែរ
  • English
  • ជំនាញទន់របស់បុគ្គលិកម្នាក់ៗ ជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញឱ្យមានភាពជោគជ័យទាំងបុគ្គលខ្លួនឯង និងទាំងស្ថាប័ន

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ជំនាញទន់របស់បុគ្គលិកម្នាក់ៗ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឱ្យមានភាពជោគជ័យក្នុងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលខ្លួនឯងផ្ទាល់ និងទាំងស្ថាប័នដែលខ្លួនកំពុងបម្រើការងារឱ្យកាន់តែរីកចម្រើនថែមទៀត។
    ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អញ្ជើញជាអធីបតីបើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ជូនដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន នៃក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (Call Center ១២៩៧/១២៨៦) ។
    ឯកឧត្តមបណ្ឌិតអនុប្រធានក្រុមការងារ បានថ្លែងបន្ថែមថា៖ កន្លងមកក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន បានទទួលវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ជាក់ស្ដែងវគ្គបណ្ដុះបណ្ដាលនាពេលនេះជាឱកាសក្នុងការពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន Call Center ១២៩៧/១២៨៦ បានសិក្សាឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីឥរិយាបថ យន្តការការងារផ្នែកការទំនាក់ទំនង ការដោះស្រាយបញ្ហា ការចរចា, និងការគ្រប់គ្រងអារម្មណ៍ ជាពិសេសការបំពេញការងារជាក្រុម ដែលនេះជាទុនបន្ថែមសម្រាប់ពង្រឹងការងារ និងបង្កើនប្រសិទ្ធភាព ក្នុងការប្រាស្រ័យទាក់ទងប្រកបដោយភាពទន់ភ្លន់ និងទំនាក់ទំនងល្អ។
    សូមបញ្ជាក់ថា៖ សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ត្រូវបានបែងចែកជា២វេន គឺវេនទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ និងវេនទី២ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ជាន់ទី១៣ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.