Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ដល់ក្រសួងអធិការកិច្ច

    (ភ្នំពេញ) ៖ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសហការផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងអធិការកិច្ច ដែលជាក្រសួងទី១៥ ទទួលបានការផ្សព្វផ្សាយនេះ។
    ក្នុងពិធីនោះ ឯកឧត្តម សួន ស៊ីទៀង អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីជំនាញអម ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
    ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ បានអំពាវនាវដល់មន្រ្ដីរាជការក្រោមឱវាទក្រសួងអធិការកិច្ចទាំងអស់ សូមនាំសហព័ទ្ធដែលជាប្ដី ឬប្រពន្ធ និងកូនៗក្នុងបន្ទុករបស់ខ្លួនអញ្ជើញមកចុះឈ្មោះធ្វើបណ្ណសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិតបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្ដិសុខផ្នែកថែទាំសុខភាព រួមចំណែកសម្រេចគោលដៅលើការគ្របដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាលផងដែរ។
    ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច
    បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការរបស់ក្រសួង ត្រូវចូលរួមគាំទ្រអនុវត្តកម្មវិធីនេះ និងកម្មវិធីនានា នៃរបបសន្ដិសុខសង្គម ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
    សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា ៣០០ នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.