Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីរាជការប្រមាណជាង ៤០០នាក់ នៃក្រសួងបរិស្ថាន បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គម

    ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះ ផ្សព្វផ្សាយដល់ មន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន ស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” នៅក្នុងពិធីផ្សព្វផ្សាយ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានអញ្ជើញចូលរួមអមឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមប្រមាណជាង ៤០០នាក់។
    ឯកឧត្តម ហ៊ីវ រស្មី បានមានប្រសាសន៍ថា៖ ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយនៅតាមបណ្តាក្រសួងនានា គឺក្នុងន័យចង់ឱ្យថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនមន្រ្តីរាជការទាំងអស់បានយល់ច្បាស់ និងកាន់តែស៊ីជម្រៅនូវសិទ្ធិរបស់ខ្លួន ក្នុងការទទួលបានការគាំពារ ស្របទៅតាមការកំណត់ ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.