(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានចូលរួមអមដំណើរ ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រជុំពិភាក្សា ត្រួតពិនិត្យ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការអនុវត្តផ្នែកសោធនសម្រាប់បុគ្គលនៃវិស័យសាធារណៈ” ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំពិភាក្សានាព្រឹកនេះ មានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធរួមាន៖ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងក្រសួងមុខងារសាធារណៈ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ៣០រូប៕