ក. សាវតា
សមាគមសន្តិសុខសង្គមអន្តរជាតិ (International Social Security Association, ISSA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩២៧ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និង មានស្ថាប័នជាសមាជិកចំនួន៣២០ មកពី ១៦០ប្រទេស។ សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) បានបង្កើតឡើងក្នុងការគាំទ្រដល់ស្ថាប័នជាសមាជិក ដើម្បីអភិវឌ្ឍគោលនយោបាយ និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយថាមវន្តទូទាំងពិភពលោក។
ខ. សមាជិកភាព
ព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នចំនួន ២ ដែលជាសមាជិករបស់សមាគមសន្តិសុខសង្គមអន្តរជាតិប្រភេទ Affiliate Membership។ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចូលជាសមាជិក ISSA នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ គួរបញ្ជាក់ផងដែរថា សមាជិកភាពរបស់សមាគម សន្តិសុខសង្គមអន្តរជាតិ (ISSA) បែងចែកជា ២ប្រភេទ៖
- Affiliate Membership៖ សម្រាប់រាល់ស្ថាប័ន អង្គភាពរដ្ឋ ឬភ្នាក់ងារដែលអនុវត្តផ្ទាល់ក្នុងវិស័យសន្តិសុខសង្គម
- Associate Membership៖ សម្រាប់ស្ថាប័នដែលមិនអនុវត្តផ្ទាល់ក្នុងប្រព័ន្ធសន្តិសុខសង្គម ប៉ុន្តែគោលដៅ និងគោលបំណងមានការពាក់ព័ន្ធខ្លះជាមួយ សមាគមសន្តិសុខសង្គមអន្តរជាតិ។