Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារ​ ស.ផ.ក

    ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​គាំពារ​កម្មករ​និយោជិត ហៅកាត់ថា  ស.ផ.ក បានបង្កើត​ឡើង​ក្នុងឆ្នាំ២០១៣ គឺជា​ក្រុម​ការងារ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដូចជាក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ក្រសួង​មហា​ផ្ទៃ ក្រសួងសុខា​ភិបាល ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន សមាគម និងអង្គការវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍លើ  កម្មករនិយោជិតគ្រប់វិស័យ ពិសេសវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលជាក្រុមគោលដៅប្រឈមងាយរងគ្រោះ។

    ក្រុម​ការងា​រ​នេះ មានតួនាទី​ភារកិច្ចដូចជា៖

    -​កសាងផែនការសកម្មភាពសំដៅទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលអាចកើតមានក្នុងពេលកម្មករនិយោជិតធ្វើដំណើរ
    -​ សិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ វិភាគរកមូលហេតុចម្បងៗ ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត
    – ស្រង់ស្ថិតិមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរ តាមរោងចក្រ សហគ្រាសទូទាំងប្រទេស
    – រៀបចំវិធានការផ្សព្វផ្សាយអប់រំ ណែនាំស្តីពី ច្បាប់ និង សុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរ និងកម្មករនិយោជិត
    – សហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ រួមបញ្ចូលទាំងសមត្ថកិច្ចចរាចរណ៍ផ្លូវទឹក ក្នុងការចុះត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមគោលដៅដើមទីមុនពេលចេញដំណើរ និងសម្របសម្រួលករណីកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍
    – អនុវត្តភារកិច្ចផ្សេងៗទៀត តាមករប្រគល់របស់រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

    * សេចក្តីសម្រេចលេខ ០០២/១៣ កប/ស.ស.រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៣ ស្តីពី ការបង្កើតក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត
    * សេចក្ដីសម្រេចលេខ ០៨៩/២១ ក.ប/ស.ស.រ.ប.ស.ស ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលសមាសភាព ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃបេឡាជាតិសន្តិសុខសង្គម
    * សេចក្ដីសម្រេចលេខ ០០៨/២២ ក.ប/ស.ស.រ.ប.ស.ស ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ដីពី ការតែងតាំង ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃបេឡាជាតិសន្តិសុខសង្គម

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.