ក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. ដែលសរសេរជាអក្សរកាត់ថា ក.វ.ប.ស. ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដើម្បីធានាលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។ ក.វ.ប.ស. មានសមាសភាពដូចខាងក្រោម៖
១. តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ | ១រូប ប្រធាន |
២. តំណាងក្រសួងសុខាភិបាល ១រូប អនុប្រធាន | ១រូប ប្រធាន |
៣. ឥស្សរជនមានបទពិសោធពាក់ព័ន្ធនឹងវិជ្ជាជីវៈវេជ្ជសាស្រ្ត | ៨រូប សមាជិក |
៤. ប្រធាននាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាលនៃ ប.ស.ស. | សមាជិកអចិន្ត្រៃយ៍។ |
– ត្រួតពិនិត្យ តាមដានការអនុវត្តកិច្ចព្រមព្រៀង និងវាយតម្លៃគុណភាពសេវាមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
– ពិនិត្យនិងផ្តល់យោបល់លើលក្ខខណ្ឌនិងគុណសម្បត្តិរបស់មូលដ្ឋានសុខាភិបាលដែលស្នើសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
– សិក្សា រៀបចំ និងកែសម្រួលតារាងកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍សម្រាប់ផ្នែកហានិភ័យការងារ
– ពិនិត្យ និងសម្រេចលើការកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍របស់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងារ ដែលមិនមានចែងក្នុងតារាងកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ តាមសំណើរបស់គ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស.
– សិក្សា ស្រាវជ្រាវ និងលើកសំណើរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការកំណត់ប្រភេទជំងឺវិជ្ជាជីវៈ
– ត្រួតពិនិត្យនិងសម្រេចលើស្ថានភាពពិការនិងជំងឺរ៉ាំរ៉ៃនៃសិទ្ធិវន្តធនលាភឧត្តរជីវី និងសិទ្ធិវន្តសោធនឧត្តរជីវី
– សិក្សានិងសម្រេចស្ថានភាពទុព្វពលភាពឬប្រភេទជំងឺវិជ្ជាជីវៈ
– សិក្សានិងកំណត់លក្ខខណ្ឌឬស្ថានភាពឬស្ថានភាពទូទៅដែលតម្រូវឱ្យមានអ្នកថែរក្សា និងអ្នកថែទាំសម្រាប់ផ្នែកហានិភ័យការងារ
– សិក្សា រៀបចំ ពិនិត្យ និងផ្តល់យោបល់លើការកែសម្រួលយន្តការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត
ពិនិត្យនិងផ្តល់យោបល់លើការជ្រើសរើសគ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស.
– បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃ ប.ស.ស. ប្រគល់ជូន។
* សេចក្តីសម្រេចលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្រ្តរបស់បេឡាជាតិសន្តិសុខសង្គម
* ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
* គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមូលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើសុំចុះ កិច្ចព្រមព្រៀងជាមួយ ប.ស.ស.