Mail |
  • ភាសាខ្មែរ
  • English
  • សិក្ខាសាលាត្រីភាគីផ្ដល់សុពលភាពថ្នាក់ជាតិ ស្ដីពីកម្មវិធីការងារសមរម្យប្រចាំ ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំឡើងនៅព្រឹកនេះ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី បាន អញ្ជើញ ចូលរួមក្នុងសិក្ខាសាលាត្រីភាគីផ្ដល់សុពលភាពថ្នាក់ជាតិ ស្ដីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) សរុបប្រមាណ ១៣០នាក់ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
    សិក្ខាសាលាត្រីភាគីថ្នាក់ជាតិខាងលើមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖(១) បង្ហាញពីអាទិភាព លទ្ធផលរំពឹងទុក ទិន្នផលចុងក្រោយនៃកម្មវិធីប្រចាំប្រទេស ទ្រឹស្ដីនៃការផ្លាស់ប្តូរ ការគ្រប់គ្រង ការអនុវត្ត និងការត្រួតពិនិត្យ និងការវាយតម្លៃ (M&E) នៃកម្មវិធី DWCP ២០២៤-២០២៨ (២) ទទួលបានយោបល់កែលម្អចុងក្រោយទៅលើអាទិភាព លទ្ធផលរំពឹងទុក និងទិន្នផល DWCP ពី សមាសភាពត្រីភាគី ILO និងដៃគូពាក់ព័ន្ធ (៣) ផ្តល់សុពលភាពលើអាទិភាព លទ្ធផលរំពឹងទុក និងទិន្នផលរបស់សមាសភាពត្រីភាគី ILO។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.