Mail |
  • ភាសាខ្មែរ
  • English
  • នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី២ស្តីពី “ចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍” ក្រោមអធិបតីភាព ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មការលើការអនុវត្តថ្លែងការណ៍ស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍អាស៊ាន (ACMW) លេខាធិការដ្ឋានអាស៊ាន (ASEC) សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ក្រុមប្រឹក្សាសហជីពអាស៊ាន (ATUC) អង្គការអន្តរជាតិខាងការងារ (ILO) ស្ថានអចិន្ត្រៃយ៍បេសសកម្មកាណាដាប្រចាំអាស៊ាន (Mission of Canada to ASEAN) តំណាងប្រទេសទីម័រខាងកើត (Timor Leste) និងតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ (CSOs) សរុបប្រមាណជាង ១០០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.