Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិភាក្សាលើកិច្ចសហការ ស្តីពីការរៀបចំយន្តការបញ្ជាក់ចំណាយសេវាវេជ្ជសាស្ត្រ នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

    ភ្នំពេញ៖ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ២០២៣នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភក្ដី សម្បូរណ៍ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) លើកិច្ចសហការរវាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្តីពីការរៀបចំយន្តការបញ្ជាក់ចំណាយសេវាវេជ្ជសាស្ត្រ នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។
    តាមរយៈកម្មវត្ថុនៃសំណើរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម កិច្ចប្រជុំនាព្រឹកនេះ មានគោលបំណងដើម្បីសិក្សាអំពីការរៀបចំដាក់ឱ្យអនុវត្តយន្តការបញ្ជាក់ចំណាយសេវាវេជ្ជសាស្ត្រ នៃរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ឱ្យស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល។
    ក្នុងស្មារតីអង្គប្រជុំនេះ ឯកឧត្តមអគ្គនាយកស្តីទី បានសំណូមពរដល់ខាង ទ.ជ.ប. សូមសិក្សាពីលំហូរការងារទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តជាមួយ ប.ស.ស. ឱ្យបានគ្រប់ជ្រុងជ្រោយ និងសូមឱ្យមានសមាសភាពរបស់ ប.ស.ស. ចូលរួមពិនិត្យលើការងារទូទាត់នេះ ដើម្បីធ្វើឱ្យសុក្រឹត្យភាព និងមានភាពឆាប់រហ័សផងដែរ។
    តាមរយៈលទ្ធផលនៃអង្គប្រជុំនេះ អង្គភាពទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើសំណើខាងលើនេះ ដោយបានដាក់ចេញនូវយន្ដការបង្កើតឱ្យមានជនបង្គោលជំនាញក្នុងអង្គភាពនីមួយៗ ដើម្បីធ្វើការរួមគ្នាពិនិត្យ និងផ្ទៀងផ្ទាត់លើការងារមួយនេះ ឱ្យកាន់តែល្អប្រសើរ ឆាប់រហ័ស និងសុក្រឹត្យភាព ក្នុងការទូទាត់សេវាវេជ្ជសាស្ត្រជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាមួយ ប.ស.ស.។
    សូមបញ្ជាក់ថា៖ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) ជាអង្គភាពរដ្ឋបាល និងបច្ចេកទេសផ្ដល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុង ការបញ្ជាក់លើរាល់ការស្នើសុំទូទាត់ចំណាយ (១) សេវាសុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និង (២) សេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.