Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ជូនដល់បុគ្គលិករបស់ខ្លួន ដែលទើបចូលបម្រើការងារថ្មីមានរយៈ៥ថ្ងៃពេញ

    (ភ្នំពេញ)៖ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ជូនដល់បុគ្គលិក ប.ស.ស. ដែលទើបចូលបម្រើការងារថ្មីនាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី បានថ្លែងថាការកសាងសមត្ថភាពធនធានមនុស្ស គឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្ត្រជាអាទិភាពដទៃផ្សេងទៀត ដែល ប.ស.ស. ចាំបាច់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាព ផលិតភាព និងគុណភាព ក្នុងគោលបំណងធានាឲ្យការផ្ដល់សេវាសាធារណៈរបស់ខ្លួនជូនសាធារណជន ពិសេសសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់។
    តាមរយៈវគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល ៥ថ្ងៃពេញនេះដែរ ប្អូនៗនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅបំពេញការងារ បម្រើសេវាជូនបងប្អូនជាសមាជិក ប.ស.ស. ។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តាំដល់ប្អូនៗ ដែលទើបចូលបម្រើការងារនៅ ប.ស.ស.ទាំងអស់ សូមយកចិត្តទុកដាក់ ជាពិសេសត្រូវគោរពម៉ោងពេល និងកម្មវិធីរៀនសូត្រ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមសួរជាសំណួរឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗយកទៅអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
    សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលផ្ទៃក្នុងខាងលើនេះប្រព្រឹត្តិទៅមានរយៈពេល៥ថ្ងៃពេញនៅសាលប្រជុំសន្តិភាពស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រូឧទ្ទេស និងបុគ្គលិកដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ប្រមាណជាង៤០០នាក់ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.