Mail |
  • ភាសាខ្មែរ
  • English
  • គណៈប្រតិភូ ប.ស.ស. ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការលើកកម្ពស់សមត្ថភាពរបស់បេឡាជាតិសន្តិសុខសង្គម និងអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ

    សាធារណរដ្ឋកូរ៉េ៖ ថ្នាក់ដឹកនាំ និងមន្ត្រី ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការលើកកម្ពស់សមត្ថភាពរបស់បេឡាជាតិសន្តិសុខសង្គម និងអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) ដែលជាផ្នែកមួយនៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា (ODA Project) ចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។
    វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីផ្លាស់ប្ដូរចំណេះដឹងអំពីផ្នែកស្ដារនីតិសម្បទានៃធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារ និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និតរវាង ប.ស.ស. និងអង្គភាព COMWEL។
    គួររំលឹកផងដែរថា៖ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគណៈប្រតិភូនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) បានអញ្ជើញមកទស្សនកិច្ចជាលើកទី៣នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៣-៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបណ្តុះបណ្តាលសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រី ប.ស.ស. និងការប្រឹក្សាយោបល់ស៊ីជម្រៅពាក់ព័ន្ធនឹងផ្នែកស្តារនីតិសម្បទា និងផ្នែកវេជ្ជសាស្ត្រនៃធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត។
    សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ COURTYARD BY MARRIOTT ដោយមានវត្តមានអញ្ជើញចូលរួមពីគណៈប្រតិភូនៃ ប.ស.ស. និងថ្នាក់ដឹកនាំនៃអង្គភាព COMWEL សរុបចំនួន ២៥រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.