Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បន្តដឹកនាំមន្ត្រីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យ នៃប្រ ព័ន្ធសន្តិសុខសង្គមនៅកម្ពុជា

    (ភ្នំពេញ)៖ បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា កាលពីថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ រួចមកហើយនោះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានបន្តដឹកនាំមន្ត្រីជំនាញ ប.ស.ស. ចូលរួមប្រជុំពិភាក្សាបន្តជាមួយអង្គការអន្តរជាតិខាងការងារ (ILO) នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ។
    កិច្ចប្រជុំពិភាក្សាក្នុងថ្ងៃនេះ ធ្វើការពិនិត្យឡើងវិញ លើធាតុចូល និងអនុសាសន៍លើហានិភ័យដែលបានរកឃើញនៅក្នុងសិក្ខាសាលា
    ព្រមទាំងពិភាក្សាលើការកំណត់ផែនការការងារសម្រាប់ជំហានបន្ទាប់។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ត្រូវបានរៀបចំដោយផ្ទាល់នៅទីស្នាក់ការកណ្ដាល ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO), ទីប្រឹក្សាគម្រោង, និងថ្នាក់ដឹកនាំ ប.ស.ស. សរុប ១៧រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.