Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំក្រុមការងារកិច្ចការច្បាប់នៃ ប.ស.ស. ចូលរួមប្រជុំពិភាក្សាទ្វេភាគីលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី “ការរៀបចំនិង
    ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃ ប.ស.ស.”

    ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម (ក.ច.ប) បានដឹកនាំក្រុមការងារកិច្ចការច្បាប់នៃ ប.ស.ស. ចូលរួមប្រជុំពិភាក្សាទ្វេភាគីជាមួយនិយ័តករសន្តិសុខសង្គម ( ន. ស. ស.) តាមប្រព័ន្ធអនឡាញ (Zoom Meeting)។
    កិច្ចប្រជុំពិភ្សាខាងលើ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់មតិយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្ដីពី “ការរៀបចំនិង
    ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃ ប.ស.ស.” ដើម្បីឱ្យលិខិតបទដ្ឋានគតិយុត្តមួយនេះ មានភាពគ្រប់ជ្រុងជ្រោយ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋាន គ.វ.ស នៃ ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម (ក.ច.ប) និងក្រុមការងារ នៃនិយ័តករសន្តិសុខសង្គមជាច្រើនរូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.