Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី “ការរៀបចំនិង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធនាភិបាល”

    ភ្នំពេញ៖នៅព្រឹក ថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី “ការរៀបចំនិង
    ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធនាភិបាល នៃបេឡាជាតិសន្តិសុខសង្គម” ជាមួយនិយ័តករសន្តិសុខសង្គម ( ន. ស. ស.) ។
    កិច្ចប្រជុំខាងលើធ្វើឡើងក្នុងគោលបំណងពិនិត្យសង្គតិភាព និង ការបំពេញគ្នាទៅវិញទៅមក នៃអនុក្រឹត្យលេខ១៦០ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ស្តីពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គម និងអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីគោលការណ៍ណែនាំសម្រាប់ ការវិនិយោគមូលនិធិសន្តិសុខសង្គម ឲ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើរៀបចំដោយ និយ័តករសន្តិសុខសង្គម ( ន. ស. ស.) ដោយមានវត្តមានអញ្ជើញចូលរួមពី ក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម និងក្រុមការងារនិយ័តករសន្តិសុខសង្គមជាច្រើនរូប នៅអគារ ង នៃ ទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.