Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា បន្ដកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី “ការតែងតាំង និងតួនាទី ភារកិច្ចរបស់អធិការសន្តិសុខសង្គម”

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពី “ការតែងតាំង និងតួនាទី ភារកិច្ចរបស់អធិការសន្តិសុខសង្គម” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    តាមរយៈការពិភាក្សាក្នុងអង្គប្រជុំពេញមួយព្រឹក ក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានត្រួតពិនិត្យ និងពិភាក្សាកែសម្រួលបន្ថែមលើមាត្រាមួយចំនួនក្នុងសេចក្ដីព្រាងអនុក្រឹត្យនេះ ដើម្បីកំណត់ឱ្យកាន់តែច្បាស់អំពី តួនាទី ភារកិច្ច សិទ្ធិអំណាច និងក្រមសីលធម៌របស់អធិការសន្តិសុខសង្គមក្នុងការអនុវត្តភារកិច្ចពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
    កិច្ចប្រជុំពិភាក្សាខាងលើរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងមន្រ្តីជំនាញ នៃ ប.ស.ស. សរុបប្រមាណជាង ១០រូប នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធអនឡាញ (ZOOM Meeting) ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.