សាធារណរដ្ឋកូរ៉េ៖ ក្រោមការចាត់តាំងរបស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម លោកស្រី ចាន់ ស៊ីណូន អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានចូលរួមបណ្តុះបណ្តាលស្តីពី ធានារ៉ាប់រងគ្រោះថ្នាក់ការងារ (EII) និងធានារ៉ាប់រងនិកម្មភាពការងារ (EI) ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូរបស់ ILO/Korea និងសហការរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិរបស់អង្គការអន្តរជាតិខាងការងារ (ILO-ITC) អង្គភាពសំណងគ្រោះថ្នាក់ការងារ និងសុខុមាលភាពកូរ៉េ (KCOMWEL) និងអង្គភាពព័ត៌មានការងារកូរ៉េ (KEIS) ។
វគ្គបណ្តុះបណ្តាលខាងលើនេះធ្វើឡើងក្នុងគោលបំណង៖
(១) ពង្រឹងសមត្ថភាពស្ថាប័នត្រីភាគី និងលើកកម្ពស់អនុសញ្ញាស្តីពី ធានារ៉ាប់រងគ្រោះថ្នាក់ការងារ (EII) និងធានារ៉ាប់រងនិកម្មភាពការងារ (EI) និងគោលការណ៍នៃការរៀបចំគ្រោងការណ៍ និងការអភិវឌ្ឍគោលនយោបាយ ដោយយោងទៅលើអនុសញ្ញាសន្តិសុខសង្គមរបស់អង្គការអន្តរជាតិខាងការងារ (ILO) និងឧត្តមមានុវត្តន៍អន្តរជាតិ ជាពិសេសការអនុវត្តរបបសន្តិសុខសង្គមនៃសាធារណរដ្ឋកូរ៉េ
(២) ពង្រឹងការយល់ដឹងអំពីប្រតិបត្តិការជាក់ស្តែងនៃរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ (EII) និងធានារ៉ាប់រងនិកម្មភាពការងារ (EI) នៅកម្រិតប្រទេស និងយុទ្ធសាស្ត្រឆ្ពោះទៅរកការកែលម្អគុណភាពនៃការផ្តល់សេវា។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ Courtyard Marriott Seoul Times Square Hotel ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីតំណាង ១៨រូប មកពីបណ្ដាប្រទេសផ្សេងៗគ្នារួមមាន៖ កម្ពុជា ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ វៀតណាម ៕