Mail |
  • ភាសាខ្មែរ
  • English
  • ប្រតិភូ ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ចូលរួមសិក្ខាសាលាអន្ដរជាតិស្តីពី “ភាពជាដៃគូ និងការរួមគ្នាដើម្បីយុត្តិធម៌សង្គមសម្រាប់និរន្តភាពហិរញ្ញវត្ថុនៃប្រព័ន្ធសន្តិសុខសង្គម ព្រមទាំងការឆ្ពោះទៅរកកិច្ចគាំពារសង្គមជាសកល”

    (ប្រទេសឡាវ)៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំប្រតិភូ ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូ និងការរួមគ្នាដើម្បីយុត្តិធម៌សង្គមសម្រាប់និរន្តភាពហិរញ្ញវត្ថុនៃប្រព័ន្ធសន្តិសុខសង្គម ព្រមទាំងការឆ្ពោះទៅរកកិច្ចគាំពារសង្គមជាសកល” ក្រោមអធិបតីភាព ឯកឧត្តម Padeumphone Sonthany អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម ដែលប្រពឹ្រត្តិទៅនៅសណ្ឋាគារ Pullman Hotels and Resorts ខេត្តលួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
    ក្នុងឱកាសនេះដែរ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជននិងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. បានចែករំលែកជាបទបង្ហាញស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន ជូនដល់អង្គសិក្ខាសាលាផងដែរ។
    សិក្ខាសាលាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកឧត្តមានុវត្តន៍ ចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមកនូវការអនុវត្តរបបសន្តិសុខសង្គម មុននឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៩ (The 39th ASSA Board Meeting)។
    សូមបញ្ជាក់ផងដែរថា៖ សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការចូលរួមពីសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១០០នាក់ មកពីបណ្តារដ្ឋសមាជិកអាស៊ានចំនួន១០ រួមមាន ប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.