Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២២នេះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានទៅដល់ខេត្តព្រះវិហារហើយ

    (ព្រះវិហារ)៖ ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅខេត្តព្រះវិហារមួយនេះមានតំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជាង ២០០នាក់ បានចូលរួមស្ដាប់នៃការថ្លែងឡើងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ទាក់ទងទៅនឹងការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននេះឡើងដែលជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់ៗរូប ពិសេសបងប្អូនកម្មករនិយោជិត។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានថ្លែងបន្តថា៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជនដ៏ល្អមួយនេះ គឺអាចជួយគាំពារដល់បងប្អូនជាសមាជិក ប.ស.ស. ទាំងអស់ រហូតឈានដល់វ័យចំណាស់ ដែលពួកគាត់ទាំងអស់នឹងទទួលបាននូវប្រាក់ចូលនិវត្តន៍ប្រចាំខែ ជាមួយនឹងការទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផងដែរ។
    បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិតគឺសេចក្ដីស្លាប់ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសពដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណើតរហូតដល់ស្លាប់តែម្ដង។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានបន្តទៀតថា៖ គោលនយោបាយដ៏ល្អបំផុត ដែលប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននាពេលនេះដែរគឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្នដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរាដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់។
    ក្នុងឱកាសនោះដែរ ឯកឧត្តម ណុប វុធ្ធី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ឯកឧត្តមអភិបាលរងក៏បានអំពាវនាវទៅដល់ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិតដែលស្ថិតនៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមកម្ពុជា។
    សូមបញ្ជាក់ថា៖ ខេត្តព្រះវិហារគឺជាខេត្តទី១៨ ហើយដែល ប.ស.ស. បានចុះបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន ហើយខេត្តនេះមានមូលដ្ឋានអាជីវកម្ម សណ្ឋាគារ ម៉ូតែល ផ្ទះសំណាក់ ភោជនីដ្ឋាន អាហារដ្ឋាន សេវាកម្មកំសាន្តសេវាស្នាក់នៅសរុប១១៣កន្លែង៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.