Mail |
  • ភាសាខ្មែរ
  • English
  • ការចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ ជាវប្បធម៌បម្រើការងាររបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស.

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. បានដាក់ចិត្តដាក់កាយរបស់ខ្លួនជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ តាមរយៈការមកទទួលសេវាពីសំណាក់សមាជិក ប.ស.ស. ដែលជានិច្ចកាលមិនបានចាត់ទុកខ្លួនឯងជាមន្រ្តី ឬជាអ្នកមានឋានៈ តួនាទីអ្វីឡើយ គឺតែងតែបំពេញតួនាទីរបស់ខ្លួនជាមន្រ្តីគ្រាប់ល្ពៅទី៤ ដែលជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបម្រើសេវាដោយស្មោះត្រង់ពិតប្រាកដជូនប្រជាពលរដ្ឋ ប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងសុជីវធម៌ល្អ ដែលនេះជាវប្បធម៌ក្នុងការបម្រើការងាររបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. ។
    នេះជាការថ្លែងឡើងពីសំណាក់ ឯកឧត្តមអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ដែលប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២២ ជូនដល់បុគ្គលិកដែលទើបចូលបម្រើការងារថ្មី និងមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំអង្គភាព ប.ស.ស. និងសិក្ខាកាមសរុបប្រមាណជា ២០០នាក់ ស្ថិតនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ ការចូលបម្រើការងារនៅ ស្ថាប័ន ប.ស.ស. គឺមាននាមជាបុគ្គលិក ប.ស.ស. ដូចនេះក្មួយៗត្រូវមានចិត្តស្អប់ខ្ពើមនូវអំពើដែលខុសច្បាប់ និងខ្លាចរអែងនូវសកម្មភាពដែលខុសច្បាប់ ក្នុងន័យដើម្បីក្លាយជាពលរដ្ឋគំរូម្នាក់ ជាពិសេសសូមចាត់ខ្លួនជាអ្នករស់នៅក្រោមដំបូលតែមួយជាមួយគ្នា និងត្រូវប្រតិបត្ដិនូវលក្ខន្ដិកៈការងារ ព្រមទាំងវិន័យការងារជាមួយគ្នា ជាងនេះទៅទៀតត្រូវហ៊ានលះបង់នូវពេលវេលា និងសេរីភាពផ្ទាល់ខ្លួនខ្លះ ដើម្បីមកចូលរួមបម្រើសង្គមការងារមួយនេះ ដែលមានទស្សនវិស័យបម្រើសមាជិក ប.ស.ស. ក៏ដូចជាប្រជាជនទាំងអស់នៅក្នុងសង្គមជាតិរបស់យើង។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងបន្ថែមថា៖ តាមរយៈវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងនេះ សូមក្មួយៗយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុសផុលនៅក្នុងការទទួលយកចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេសដែលនឹងត្រូវធ្វើការបង្ហាត់បង្ហាញនាពេលនេះ ដើម្បីយកទៅអនុវត្តការងាររបស់ខ្លួនប្រកបដោយសាមគ្គីភាពផ្ទៃក្នុង ទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ឲ្យបានទាន់ពេលវេលា ប្រកបដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.