Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមវេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៨ របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ)

    (ភ្នំពេញ)៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នារសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្ត្រី ប.ស.ស. ចូលរួម “វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៨” ក្រោមអធិបតីភាព ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) ។
    វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៨ ខាងលើនេះ រៀបចំឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាសរុបជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.