Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំ ស្តីពីការសិក្សាស្រាវជ្រាវពីនិមាបនកម្មគតិយុត្តនៃប្រព័ន្ធគាំពារសង្គម

    (ភ្នំពេញ) ៖ ក្រោមការចាត់តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៅរសៀលថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ នេះ ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម លោក លៀង ពន្លក បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំស្តីពីការសិក្សាស្រាវជ្រាវពីនិមាបនកម្មគតិយុត្តនៃប្រព័ន្ធគាំពារសង្គម។
    កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សា និងអភិវឌ្ឍនិមាបនកម្មគតិយុត្តនៃប្រព័ន្ធគាំពារសង្គម ក៏ដូចជារៀបចំរបាយការណ៍បឋមស្តីពីនិមាបនកម្មគតិយុត្តនៃប្រព័ន្ធគាំពារសង្គម ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីប្រឹក្សាមកពីអង្គការអន្តរជាតិខាងការងារ (ILO) ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ រៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីមន្ត្រីជំនាញ ប.ស.ស. និងអ្នកប្រឹក្សាជំនាញ នៃអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាជាច្រើនរូបតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.