Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. សហការជាមួយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងយន្តការតាមដាន និងវាយតម្លៃនៃការអនុវត្តគម្រោង” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកខ្លួន

    ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងយន្តការតាមដាន និងវាយតម្លៃនៃការអនុវត្តគម្រោង” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃ ប.ស.ស. ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨-៣១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។
    ឯកឧត្តមអគ្គនាយករង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលបានជួយគាំទ្រ និងសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កន្លងមករហូត ដល់ពេលបច្ចុប្បន្ននេះ។
    ក្នុងឱកាសនោះឯកឧត្តម ក៏បានផ្តាំផ្ញើ និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងចូលរួមសហការជាមួយលោកគ្រូឧទ្ទេស ដើម្បីស្រូបយកនូវចំណេះដឹង ស្របទៅតាមការងារបច្ចេកទេសរៀងៗខ្លួនឲ្យកាន់តែប្រសើរថែមទៀត ព្រមទាំងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
    សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលខាងលើនេះ ត្រូវបានរៀបចំឡើងដោយមានការជួយឧបត្ថម្ភគាំទ្រថវិកាដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលមានវត្តមានចូលរួមឈ្វេងយល់ពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. ជាច្រើននាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.