Mail |
  • ភាសាខ្មែរ
  • English
  • មន្រ្តីជំនាញនៃ ប.ស.ស. ជួបប្រជុំពិភាក្សាជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ទាក់ទងលើការសិក្សាសមិទ្ធិលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិភាក្សាគ្នានេះ ផ្តោតសំខាន់ទៅលើការឈ្វេងយល់ពីតម្រូវការរបស់ ប.ស.ស. ជាពិសេសទៅលើការកសាងសមត្ថភាព មន្ត្រី និងបុគ្គលិក ប.ស.ស.។
    កិច្ចប្រជុំនារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។
    តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករង បានសម្តែងនូវសេចក្តីរីករាយ និងចាប់អារម្មណ៍ជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ទៅលើការអភិវឌ្ឍ ប.ស.ស. ក្នុងការបម្រើសមាជិកសម្រាប់វិស័យសន្តិសុខសង្គមប្រកបដោយនិរន្តភាព តាមរយៈការផ្តល់ជំនួយនានា ការពង្រីកវិសាលភាពនៃការគ្របដណ្តប់របបសន្តិសុខសង្គមទៅលើវិស័យមួយចំនួនបន្ថែមទៀត ដូចជា៖ បុគ្គលស្វ័យនិយោជន៍ (Self-employed) វិស័យសំណង់ (Construction sector) និងវិស័យកសិកម្ម (Agricultural sector)។
    គួររំលឹកផងដែរថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា កន្លងមកក៏ធ្លាប់បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុតាមរយៈអង្គការហ្រ្គេត (GRET) ជូន ប.ស.ស. ក្នុងការអនុវត្តគម្រោងសាកល្បង ស្តីពីកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ផងដែរ ដែលក្នុងនោះរួមមាន (១) ការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាននៃ ប.ស.ស. (NSSF Call Center Development) (២) ការអភិវឌ្ឍកម្មវិធីតាមគេហទំព័រ (Web Application Development) សម្រាប់ការចុះបញ្ជិកា និងបង់ភាគទានរបស់កម្មករនិយោជិតនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ) (៣) ការវាយតម្លៃហិរញ្ញវត្ថុ (Financial Assessment) និង (៤) យុទ្ធសាស្រ្ត នៃការផ្សព្វផ្សាយ (Communication Strategy) សម្រាប់គម្រោង SPIN៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.