Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រី និងបុគ្គលិក ប.ស.ស. ជាច្រើនរូបបានចូលរួមសិក្សាឈ្វេងយល់ពី នីតិវិធី និងយន្តការ នៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតាមទម្រង់អេឡិចត្រូនិចថ្មី

    ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បេឡាជាតិសន្តិសុខសង្គមបានបើកកិច្ចប្រជុំផ្សព្វផ្សាយនីតិវិធី និងយន្តការនៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតាមទម្រង់អេឡិចត្រូនិចថ្មី ជូនដល់មន្ត្រី និងបុគ្គលិករបស់ខ្លួន ដោយមានការចូលរួមធ្វើបទបង្ហាញដោយ លោក ឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ជាប្រធាននាយកដ្ឋានអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ និងជាប្រធានក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា។
    កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណេះដឹងបន្ថែមដល់មន្រ្តី និងបុគ្គលិក ប.ស.ស. នៅគ្រប់នាយកដ្ឋាននៃ ប.ស.ស. ក៏ដូចជា ប.ស.ស. សាខាខេត្ត-ខណ្ឌ ជាពិសេសមន្ត្រី និងបុគ្គលិក ប.ស.ស. ដែលទទួលបន្ទុកសម្របសម្រួលផ្នែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់ កម្មករនិយោជិត និងសមាជិក ប.ស.ស. នៅតាមបណ្តាសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់ ដើម្បីជួយពន្លឿនការងារសម្របសម្រួលផ្នែកនេះឲ្យកាន់តែល្អប្រសើរ និងរឹតតែមានប្រសិទ្ធិភាពថែមទៀត។
    សូមបញ្ជាក់ថា ៖ កិច្ចប្រជុំផ្សព្វផ្សាយពេញមួយរសៀលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីមន្រ្តី និងបុគ្គលិក នៃ ប.ស.ស. ព្រមទាំងមានការចូលរួមពីមន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.