Mail |
  • ភាសាខ្មែរ
  • English
  • តំណាង ប.ស.ស. កម្ពុជា ចូលរួមក្នុងវេទិកាស្តីពី “សន្តិសុខសង្គមប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២២” របស់សមាគមសន្តិសុខសង្គមអន្តរជាតិ (International Social Security Association, ISSA) តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)

    (ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានដឹកនាំមន្ត្រី និងបុគ្គលិក ប.ស.ស. ចូលរួមក្នុងវេទិកាស្តីពី “សន្តិសុខសង្គមប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២២” របស់សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) តាមរយៈប្រព័ន្ធអនឡាញ ស្របពេលដែលប.ស.ស. កម្ពុជា ត្រៀមចូលជាសមាជិក នៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) នាពេលខាងមុខនេះ។

    តាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា៖ វេទិកាដ៏មានសារៈសំខាន់ខាងលើនេះ ផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាលម្អិតអំពីគន្លឹះជាអាទិភាព និងការរំពឹងទុកសម្រាប់ការពង្រីកការគ្របដណ្ដប់សន្តិសុខសង្គម ហិរញ្ញវត្ថុ តាវកាលិក និងសេវា និងការវិភាគអំពីផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែងនៃការរីករាលដាលជំងឺកូវីដ-១៩ ។

    ឯកឧត្តមអគ្គនាយករង បានថ្លែងឱ្យដឹងទៀតថា៖ ក្នុងវេទិកាខាងលើ ក៏បានពិភាក្សាដោយសង្កត់ធ្ងន់ផងដែរទៅលើ៖
    (១) សន្តិសុខសង្គមក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិករួមមាន៖ វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ (២) នវានុវត្តន៍នៅក្នុងការគ្រប់គ្រងរបបសន្តិសុខសង្គម និង (៣) យុទ្ធសាស្ត្រសម្រាប់បំពេញតម្រូវការសន្តិសុខសង្គមនៅក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។

    សូមបញ្ជាក់ថា៖ វេទិកាខាងលើនេះ រៀបចំឡើងដោយសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមជាសមាជិក នៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ជាង៣២០ស្ថាប័ន ក្នុងចំណោមប្រមាណ ១៦០ប្រទេសផ្សេងគ្នា៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.