Mail |
  • ភាសាខ្មែរ
  • English
  • សមាគមន៍សន្តិសុខសង្គមអាស៊ាន​

    ក. សារបាន

    សមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association, ASSA) ត្រូវបានបង្កើតឡើងនៅពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៩៨ ក្រោមការផ្តួចផ្តើមរួមគ្នាចំនួន ៥ប្រទេស រួមមាន៖ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជាវេទិកាសម្រាប់ស្ថាប័នជាសមាជិក ក្នុងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើបញ្ហាសន្តិសុខសង្គម និងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅក្នុងតំបន់ ដែលសមស្របទៅនឹងការរំពឹងទុក និងបទប្បញ្ញតិ្តរបស់ប្រទេសជាសមាជិកនីមួយៗ។
    បច្ចុប្បន្ន សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) មានសមាជិកចំនួន ២០ស្ថាប័ន ដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន ១០ប្រទេស រួមមាន៖ ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ នៅប្រទេសសិង្ហបុរី។

    ខ. ការទទួលបានពានរង្វាន់ឆ្នើមរបស់កម្ពុជា

    ចាប់តាំងពីពេលចូលជាសមាជិក ASSA ប.ស.ស. ត្រូវបានសមាជិករបស់សមាគមទទួលស្គាល់​ និងកោតសរសើរ ព្រមទាំងចាត់ទុកជាអង្គភាពដែលទើបបង្កើត ប៉ុន្តែមានលក្ខណៈឆ្នើមក្នុងការអនុវត្ត និងអភិវឌ្ឍរបបសន្តិសុខសង្គមដ៏លេចធ្លោក្នុងតំបន់។ ជាមួយគ្នានេះ ប.ស.ស. ទទួលបានពានរង្វាន់ឆ្នើមពីសមាគម ASSA ចំនួន ៨លើក ដូចមានរៀបរាប់ខាងក្រោម៖
    លើកទី១៖​  ពានរង្វាន់ឆ្នើមផ្នែកនវានុវត្តន៍ស្តីពី “ធានារ៉ាប់រងគ្រោះថ្នាក់ការងារ” ​​(Innovation Recognition Award: Employment Injury Insurance, EII) ដែលបានទទួលនៅក្នុងកិច្ចប្រជុំលើទី៣២ កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ដោយប្រធានក្រុមប្រឹក្សាភិបាលជាប្រទេសម៉ាឡេស៊ី

    លើកទី២៖​      ពានរង្វាន់ឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពី ​“របបធានារ៉ាប់រងសុខភាព” (Insurance Coverage Excellence Award: Health Insurance Scheme) ដែលបានទទួលនៅក្នុងកិច្ចប្រជុំលើទី៣៣កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន ដោយមានប្រទេសសិង្ហបុរីជាប្រធានក្រុមប្រឹក្សាភិបាល

    លើកទី៣៖​   ពានរង្វាន់ឆ្នើមផ្នែកសេវាកម្មអតិថិជនស្តីពី របបធានារ៉ាប់រងសុខភាព (Customer Se​r​v​ice Recognition Award: Health Insurance Scheme) ដែលបានទទួលនៅក្នុងកិច្ចប្រជុំលើទី៣៥ កាលពីថ្ងៃទី២​០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញ៉ាត្រាង ប្រទេសវៀតណាម ដោយដោយប្រធានក្រុមប្រឹក្សាភិបាលជាប្រទេសថៃ

    លើកទី៤៖​    ពានរង្វាន់ឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពី របបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន (Insurance Coverage Recognition Award: Health Care Scheme for Public Employees, Former Civil Servants and Veterans) ដែលបានទទួលនៅក្នុងកិច្ចប្រជុំលើទី៣៦ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីបង់ដារសិរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូហ្សាឡាមដោយប្រធានក្រុមប្រឹក្សាភិបាលជាប្រទេសវៀតណាម

    លើកទី៥៖​   ពានរង្វាន់ឆ្នើមផ្នែកសេវាកម្មអតិថិជនស្តីពី សេវាកម្មល្អសម្រាប់ការផ្តល់តាវកាលិក (Customer Service Recognition Award: Good Benefit Provision Services)​ ដែលបានទទួលនៅក្នុងកិច្ចប្រជុំលើទី៣៧ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយប្រធាន ក្រុមប្រឹក្សាភិបាលជាប្រទេសព្រុយណេ

    លើកទី៦៖​ ពានរង្វាន់ឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពី ការពង្រីករបបសន្តិសុខសង្គមផ្នែក     ហានិភ័យការងារសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ (Insurance Coverage Recognition Award: Extending Social Security Scheme on Occupational Risk for Persons under Public Sector) ដែលបានទទួលនៅក្នុងកិច្ចប្រជុំលើទី៣៨ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងចាកាតា       ប្រទេសឥណ្ឌូណេស៊ី ដោយប្រធានក្រុមប្រឹក្សាភិបាលជាប្រទេសកម្ពុជា

    លើកទី៧៖​ ពានរង្វាន់ឆ្នើមផ្នែកនវានុវត្តន៍ស្តីពី កម្មវិធីទូរស័ព្ទសម្រាប់សមាជិក ប.ស.ស. (Innovation Recognition Award: NSSF Member App) ដែលបានទទួលនៅក្នុងកិច្ចប្រជុំលើទី៣៩  កាលពីថ្ងៃទី២៤ ខែវិច្ឆិ​កា​ ឆ្នាំ២០២២ នៅខេត្តលួងព្រះបាង ប្រទេសឡាវ ដោយប្រធានក្រុមប្រឹក្សាភិបាលជាប្រទេសឥណ្ឌូនេស៊ី

    លើកទី៨៖​ ពានរង្វាន់ឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពី ការពង្រីកការគ្របដណ្តប់របបសន្តិសុខស​ង្គ​មផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (Insurance Coverage Recognition Award: Voluntary Health Care Scheme for the Self-Employed and the Dependents) ដែលបានទទួលនៅក្នុងកិច្ចប្រជុំលើទី៤០ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយប្រធានក្រុមប្រឹក្សាភិបាលជាប្រទេសឡាវ

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.