Mail |
  • ភាសាខ្មែរ
  • English
  • ប្រតិភូបេឡាជាតិរបបសន្តិសុខសង្គមកម្ពុជាបានទៅចូលរួមប្រជុំពិភាក្សាការងារ ស្តីពី “ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសមាគមសន្តិសុខសង្គមអាស៊ាន និងសមាគមសន្តិសុខសង្គមអន្តរជាតិ” នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

    (ហាណូយ)៖ តបតាមការអញ្ជើញរបស់ លោកស្រី Nguyen Thi Minhអគ្គនាយកនៃអង្គភាព សន្តិសុខសង្គមវៀតណាម ចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្តីពី “ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសមាគមសន្តិសុខសង្គមអាស៊ាន និងសមាគមសន្តិសុខសង្គមអន្តរជាតិ”ដ៏សំខាន់មួយនេះ។

    សមាសភាពនៃការចូលរួមនៃកិច្ចប្រជុំរួមមានតំណាងសមាគមសន្តិសុខសង្គមអាស៊ាន, តំណាងសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA), អង្គភាពសន្តិសុខសង្គមនៃប្រទេសវៀតណាម, បេឡាជាតិរបបសន្តិសុខសង្គម នៃប្រទេសកម្ពុជា, តំណាងអង្គការអន្តរជាតិខាងការងារ (ILO), តំណាងធនាគារពិភពលោក (WB), និងតំណាងអង្គការសុខភាពពិភពលោក (WHO) ។

    កិច្ចប្រជុំពិភាក្សាខាងលើផ្តោតសំខាន់លើប្រធានបទមួយចំនួនដូចជា៖
    ១- ការទទួលស្គាល់នូវការតាំងចិត្តរបស់ ASSA ដើម្បីដាក់បញ្ចូលសកម្មភាពរបស់ ASSA ទៅក្នុងក្របខ័ណ្ឌសកម្មភាពផ្លូវការរបស់អាស៊ាន ក្នុងគោលបំណងបង្រួបបង្រួមសកម្មភាព ក្នុងតំបន់រួម ស្តីពីការអភិវឌ្ឍគោលនយោបាយ និងការអនុវត្តសន្តិសុខសង្គម។

    ២- ការចែករំលែកព័ត៌មាន ដែលអនុញ្ញាតឱ្យអ្នកតំណាងអង្គភាពជាសមាជិក ASSA អាចចូលរួម ឬរៀបចំសន្និសីទ និងសកម្មភាពនានានៅក្នុងឆ្នាំ ២០២០ ស្តីពី ខ្លឹមសារនៃសុខុមាលភាព និងសន្តិសុខសង្គមក្នុងក្របខ័ណ្ឌនៃសសរស្តម្ភ សង្គម និងវប្បធម៌របស់សហគមន៍អាស៊ាន។
    ៣- ជំរុញឱ្យសមាជិក ASSA ធ្វើសមាហរណកម្មសកម្មភាពនានា ដើម្បីសម្រេចបានគោលដៅ សហស្សវត្សរ៍ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ។

    សូមបញ្ជាក់ផងដែរថាៈ ក្នុងកំឡុងពេលនៃការចូលរួមកិច្ចប្រជុំខាងលើនេះ ឯកឧត្តមប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាក៏បាន ផ្តល់បទសម្ភាស៍ជាមួយទូរទស្សន៍ជាតិវៀតណាម (VTV) ដែលពាក់ព័ន្ធ ទៅនឹងបទពិសោធន៍ ក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមមួយចំនួននៅកម្ពុជា ទាំងនៅពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគតផងដែរ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.