Mail |
  • ភាសាខ្មែរ
  • English
  • មន្ដ្រីជំនាញ ប.ស.ស. ផ្សព្វផ្សាយអំពីគោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃអាជ្ញាធរអគ្គិសនីកម្ពុជា

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃអាជ្ញាធរអគ្គិសនីកម្ពុជា សរុបប្រមាណជា ៦០រូប បានចូលរួមឈ្វេងយល់អំពីគោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលរួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ព្រមទាំងនីតិវិធីផ្សេងៗ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមរយៈការធ្វើបទបង្ហាញរបស់ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា រាជធានីភ្នំពេញ។
    ការផ្សព្វផ្សាយនាឱកាសនេះ ធ្វើឡើងដើម្បីបង្ហាញអំពីលក្ខខណ្ឌ នីតិវិធី នៃការចុះបញ្ជិកា និងអត្ថប្រយោជន៍នានាដែលថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវទទួលបាននៅពេលដែលចុះបញ្ជីជាមួយ ប.ស.ស. ជាពិសេសដើម្បីចែករំលែកព័ត៌មានច្បាស់លាស់ និងចំណេះដឹងការអនុវត្តរបបសន្ដិសន្ដិសុខសង្គមបច្ចុប្បន្ន ដែលសមាជិកចូលរួមទាំងអស់អាចមានលទ្ធភាពយកទៅផ្សព្វផ្សាយបន្ដប្រកបដោយប្រសិទ្ធភាពខ្ពស់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.