Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបន្តចុះទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ

    (ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ជាមន្ទីរពេទ្យថ្នាក់ជាតិទី៤ហើយ ដែលឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំមន្រ្ដីជំនាញ ចុះពិនិត្យដោយផ្ទាល់លើស្ថានភាព និងរំហូរនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ព្រមទាំងជួបសំណេះសំណាល និងសួរសុខទុក្ខអ្នកដែលមកទទួលសេវានៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ។
    បន្ទាប់ពី ឯកឧត្តមប្រតិភូ ចុះពិនិត្យស្ថានភាពនៃការផ្ដល់សេវារួច ប្រតិភូតំណាង ប.ស.ស. និងប្រតិភូតំណាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានជួបពិភាក្សាដើម្បីឈ្វេងយល់អំពីចំណុចខ្វះខាតរវាងគ្នា ដើម្បីបំពេញបន្ថែម សំដៅដល់ការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបានគុណភាពនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស ច្បាស់លាស់ ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.