Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបន្តចុះទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យលើរំហូរនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស.

    (ភ្នំពេញ)៖ បន្ទាប់ពីបានចុះទស្សនកិច្ចនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាពរួចមក នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញបន្តចុះទស្សនកិច្ចដោយផ្ទាល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យលើស្ថានភាព និងរំហូរនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ព្រមទាំងជួបសំណេះសំណាល និងសួរសុខទុក្ខអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាច្រើនរូបផងដែរ។
    ជាមួយគ្នានោះផងដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានជួបពិភាក្សាជាមួយឯកឧត្ដមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឈ្វេងយល់អំពីចំណុចខ្វះខាតរវាងគ្នា ដើម្បីបំពេញបន្ថែម សំដៅដល់ការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបានគុណភាពនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស ច្បាស់លាស់ ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.