ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលសារវន្តប្រកបដោយគុណភាពតាមរយៈប្រព័ន្ធគាំពារសុខភាពសង្គម” ក្នុងកម្មវិធីសប្តាហ៍គាំពារសង្គម នៅឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានធ្វើការចែករំលែកនូវចំណេះដឹងអំពីការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ជូនដល់អ្នកចូលរួមទាំងអស់ឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។
សូមបញ្ជាក់ថា កិច្ចពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ៕