Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចពិភាក្សាស្ដីពី ការរៀបចំផែនការផ្លាស់ប្ដូររថយន្ដប្រភេទដឹកទំនិញដែលដឹកកម្មករឈរ មករថយន្ដប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ

    (ភ្នំពេញ)៖ ដោយទទួលបានការអញ្ជើញពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៌ផ្លូវគោក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមប្រជុំពិភាក្សា ជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីស្តាប់គោលការណ៌ណែនាំ និងពិភាក្សាលើរបៀបវារៈចំនួន ២រួមមាន៖
    ១) កិច្ចពិភាក្សាស្តីពី ការរៀបចំសេចក្ដីណែនាំ អំពីការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ និង
    ២) រៀបចំផែនការសកម្មភាព និងនីតិវិធីក្នុងការអនុវត្តអំពីការផ្លាស់ប្តូររថយន្ត ប្រភេទដឹកទំនិញដែលដឹកកម្មករឈរមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយសមរម្យ មានសុវត្ថិភាព និងផាសុកភាព។
    កិច្ចពិភាក្សាលើនេះ ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឯកឧត្តម សេន ស៊ីហ៊ត់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.