Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមប្រារព្ធពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ នៅខេត្តកំពង់ឆ្នាំង

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារ ស.ផ.ក ចូលរួមក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
    ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្តែងនូវការសោកស្តាយចំពោះជនរងគ្រោះទាំងអស់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ហើយអ្នកខ្លះបានធ្លាក់ខ្លួនទៅជាមនុស្សពិការផងដែរ។
    ជាមួយគ្នានេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានជំរុញ និងណែនាំបន្ថែមទៀតទៅដល់មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានសីលធម៌ វិន័យ សក្តិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ ពិសេសត្រូវបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ព្រមទាំងការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ ជាពិសេសធានាដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។
    ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ និងភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ក៏ដូចជាការពារទ្រព្យសម្បត្តិរបស់បងប្អូន ព្រមទាំងរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង។
    សូមបញ្ជាក់ថា៖ ពិធីខាងលើប្រព្រឹត្តទៅនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ ប្រមាណជាង១ ២០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.